Аналитика Telegram-канала
Подписчики
7 983
Охват за 24 ч
500
ER за 24 ч
6,26%
Публикаций
12 604

Динамика подписчиков

7 дней 30 дней 6 месяцев Больше
14 ноя16 ноя19 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

14.1117.1117.1118.1118.1119.11
222
Средний охват
377
Лучший результат
Показаны 6 публикаций — последние в канале Больше статистики →

Упоминания

110
Упоминаний
102
Из них репостов
13
Каналов
Нет примеров за последние 90 дней
Все упоминания

Последние посты

3 из 12 604 2 из 12 604
Фото
សេចក្ដីជូនដំណឹងស្ដីពី ការទទួលចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី១០។ ****** Notification on Registration for the 10th Training Program, Qualifying Examination for Approved Persons, and Continuing Professional Education (CPE) in the Trust Sector. 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️
ещё
324 13 1 19 ноя, 12:10
Фото
នៅថ្ងៃចន្ទ-អង្គារ ៧-៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ផាប់​ រ៉ាដូ ប្រធានការិយាល័យអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ និងលោក ហេង វិមានរិទ្ធិ មន្ត្រីនៃការិយាល័យនីតិកម្ម នៃនាយកដ្ឋាន កិច្ចការគតិយុត្តនិងអធិការកិច្ច បានចូលរួមវេទិកាស្តីពី “Asia-Pacific Contractual Savings Forum” ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) នៅប្រទេសសិង្ហបុរី។ សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងនៃនិយ័តករ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ អ្នកគ្រប់គ្រងទ្រព្យសកម្ម អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធផ្សេងៗទៀតមកពីបណ្តា ប្រទេសនានា ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធ នឹងមូលនិធិ សោធននិវត្តន៍ (Pension Fund), ការចល័តមូលធន និងការសន្សំរយៈពេលវែង (Capital Mobilization & Long-term Savings), ​សេវារក្សាទុក និងបញ្ញើមូលនិធិ (Retention Services & Fund Deposit), បរិវត្តកម្មឌីជីថល និងបរិយាបន្ន (Digital Platform), អភិបាលកិច្ច ការត្រួតពិនិត្យ ការរៀបចំបទប្បញ្ញត្តិស្តីពីការវិនិយោគ ការគ្រប់គ្រងហានិភ័យ ចែករំលែកទស្សនទាននិងឧត្តមានុវត្តន៍ និងស្វែងយល់ពីនិន្នាការថ្មីៗនៃការគ្រប់គ្រង មូលនិធិរយៈពេលវែងក្នុងតំបន់អាស៊ី និងពិភពលោក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗ និងយន្តការដោះស្រាយតាមបរិបទជាក់ស្ដែងសម្រាប់ជាមូលដ្ឋានក្នុងការពិចារណាជាធាតុចូលបន្ថែមសម្រាប់ការពង្រឹងការអនុវត្តក្នុងក្របខ័ណ្ឌច្បាប់ និងការអភិវឌ្ឍប្រព័ន្ធកិច្ចសន្យាសន្សំតាមមូលនិធិសោធនវត្តន៍របស់ប្រទេសនីមួយៗ។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️
ещё
125 1 18 ноя, 11:44
Фото
នាថ្ងៃចន្ទ-អង្គារ ៧-៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) លោក ឃុន វាសនា អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក ណង សេរីវុធ ប្រធានស្ដីទីនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងលោក ម៉េង ឈុនលី អនុប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ “Insights2040 Annual Meetings 2026” ដែលរៀបចំដោយ Global Finance & Technology Network (GFTN) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Marina Bay Sands ប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះ គឺជាវេទិកាកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានប្រមូលផ្ដុំថ្នាក់ដឹកនាំជាន់ខ្ពស់មកពីធនាគារកណ្ដាល អាជ្ញាធរនិយ័តកម្ម ស្ថាប័នហិរញ្ញវត្ថុ និងដៃគូបច្ចេកវិទ្យាមកពីជុំវិញពិភពលោក។ ក្នុងរយៈពេលពីរថ្ងៃ កម្មវិធីបានរៀបចំវគ្គពិភាក្សាតុមូល សិក្ខាសាលា និងវេទិកាប្រកាសគំនិតផ្ដួចផ្ដើមថ្មីៗជាង ៥០ វគ្គ ដោយផ្ដោតលើប្រធានបទគន្លឹះចំនួន ៦ រួមមាន៖ ១).ការទទួលខុសត្រូវ និងភារកិច្ចក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិតដែលអាចធ្វើសកម្មភាពដោយស្វ័យប្រវត្តិ (Agentic AI), ២).បញ្ហាប្រឈមក្នុងការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល (Tokenized Markets), ៣).ការលើកកម្ពស់នវានុវត្តន៍ និងការកាត់បន្ថយគម្លាតបច្ចេកវិទ្យា និងជំនាញសម្រាប់ប្រទេសកំពុងអភិវឌ្ឍ, ៤).ក្របខ័ណ្ឌសកល និងឧត្តមានុវត្តន៍សម្រាប់ប្រព័ន្ធទូទាត់ឆ្លងដែន, ៥).អធិបតេយ្យភាព និងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និង ៦).ការត្រៀមខ្លួនរបស់វិស័យហិរញ្ញវត្ថុសម្រាប់យុគសម័យកុំព្យូទ័រ Quantum។ ការចូលរួមក្នុងកិច្ចប្រជុំនេះបានផ្ដល់ឱកាសដើម្បីតាមដាននិន្នាការវិវត្តថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ សិក្សា និងដកស្រង់បទពិសោធន៍ពីឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយនិយ័តករ ស្ថាប័ន និងអ្នកជំនាញក្នុងតំបន់ និងសកលលោក។ ចំណេះដឹងទាំងនេះនឹងប្រើជាធាតុចូលបន្ថែមសម្រាប់ការពង្រឹងក្របខណ្ឌនិយ័តកម្ម ការពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារត្រួតពិនិត្យ និងការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាឱ្យមានភាពរឹងមាំ ប្រកបដោយចីរភាព និងស្របតាមបរិបទជាក់ស្ដែងរបស់កម្ពុជា។ 📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️ 📱 Youtube | ⬇️ 📱 Facebook | ⬇️ 📱 Instagram | ⬇️ 📱 Website | ⬇️ 📱 TikTok | ⬇️
ещё
163 1 18 ноя, 08:02
Больше постов

Похожие Telegram-каналы

FRESH NEWS
Больше похожих каналов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней