Аналитика Telegram-канала
Подписчики
599
Охват за 24 ч
43
ER за 24 ч
7,18%
Публикаций
12 507
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
30 окт2 ноя5 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
06:0808:0413:3715:5416:0916:18
10
Средний охват
14
Лучший результат
Показаны 6 публикаций за 4 ноября
Больше статистики →
Упоминания
757
Упоминаний
439
Из них репостов
2
Каналов
6 032
Упоминаний
5 935
Из них репостов
13
Каналов
Последние посты
3 из 12 507 2 из 12 507
បទយកការណ៍៖ ខេត្តកំពង់ចាម ជាមជ្ឈមណ្ឌលអប់រំ វប្បធម៌ ដ៏សំខាន់មួយនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសកម្ពុជា
ещё
11
0
4 ноя, 16:18
អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវដំណាំដូង CATAS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
(សាធារណរដ្ឋប្រជាមានិតចិន)៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញបន្តដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំដូង CATAS ក្នុងខេត្តហៃណាន ដោយបានជួបពិភាក្សាការងារជាមួយលោក ជូ អានហុង លេខាធិការនៃគណៈកម្មាធិការបក្ស ទទួលបន្ទុកវិទ្យាស្ថានស្រាវជ្រាវដំណាំដូង CRI។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្មខេត្តកំពង់ចាម និងខេត្តហៃណាន ឱ្យកាន់តែមានភាពរឹងមាំ ច្បាស់លាស់ និងស៊ីជម្រៅបន្ថែមទៀត។ ជាពិសេស ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស ការលើកកម្ពស់ធនធានមនុស្ស កិច្ចសហការស្រាវជ្រាវលើដំណាំកសិកម្ម ការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញ និងនិស្សិតក្នុងវិស័យកសិកម្ម ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងមន្ទីរនិងមន្ទីរ វិទ្យាស្ថាននិងវិទ្យាស្ថាន និងការវិនិយោគរួមគ្នាលើវិស័យកសិកម្មឱ្យកាន់តែទូលំទូលាយ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានគូសបញ្ជាក់អំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តកំពង់ចាម ជាពិសេសលើវិស័យកសិកម្ម ដោយខេត្តមានកត្តាអំណោយផលជាច្រើន រួមមាន កម្លាំងពលកម្មគ្រប់គ្រាន់ ផ្ទៃដីកសិកម្មធំទូលាយ និងមានជីជាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកសិផល និងផលិតផលផ្សេងៗកាន់តែមានភាពងាយស្រួល។ ជាមួយគ្នានេះ ខេត្តកំពង់ចាមក៏មានសក្តានុពលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនតាមរយៈកំពង់ផែ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាកត្តាគាំទ្រដល់ការដឹកជញ្ជូន និងការពង្រីកទីផ្សារផលិតផលកសិកម្មផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាថ្ងៃទី៣ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តសម្ព័ន្ធមេត្រីភាពកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន៕
ещё
4
0
4 ноя, 16:09
អភិបាលខេត្តកំពង់ចាម ដឹកនាំគណៈប្រតិភូចុះទស្សនកិច្ច និងពិភាក្សាកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងទេសចរណ៍ នៅតំបន់ឡឺឆឹង ខេត្តហៃណាន
(ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តសម្ព័ន្ធមេត្រីភាពកំពង់ចាម-ហៃណាន នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត អញ្ជើញធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលពិព័រណ៍ ស្រាវជ្រាវ និងអភិវឌ្ឍន៍សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្ររបស់ប្រទេសចិន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាលឡឺឆឹង ខេត្តហៃណាន។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យសុខាភិបាល ព្រមទាំងអាជ្ញាធររដ្ឋបាលក្រុងឡឺឆឹង ដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សុខភាពសាធារណៈ និងទេសចរណ៍។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផល និងសមត្ថភាពដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសចិន ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងបង្កើតនូវបច្ចេកវិទ្យាថ្មីៗ ព្រមទាំងនវានុវត្តន៍លើសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលឱ្យកាន់តែស្អិតរមួត និងមានប្រសិទ្ធភាព តាមរយៈការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីជាយន្តការសម្របសម្រួល និងជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងខេត្តទាំងពីរ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា។
ជាការឆ្លើយតប រដ្ឋបាលគ្រប់គ្រងវិស័យសុខាភិបាល និងស្រាវជ្រាវវេជ្ជសាស្ត្រនៃតំបន់ឡឺឆឹង ខេត្តហៃណាន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ តាមរយៈការជួយគាំទ្រផ្នែកធនធានមនុស្ស ដោយបើកទ្វារទទួលស្វាគមន៍ និងផ្តល់ឱកាសដល់មន្ត្រីជំនាញខេត្តកំពង់ចាម ទទួលបានការបណ្តុះបណ្តាល ការផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស ព្រមទាំងការគាំទ្រសម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រចាំបាច់ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅក្នុងខេត្តកំពង់ចាមឱ្យកាន់តែប្រសើរឡើង។
កិច្ចជំនួប និងទស្សនកិច្ចនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ជាពិសេសក្នុងវិស័យសុខាភិបាល ដែលនឹងបើកច្រកឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៃខេត្តទាំងពីរ ប្រកបដោយសក្ដានុពល និងចីរភាព៕
ещё
14
0
4 ноя, 15:54
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней