Аналитика Telegram-канала
Подписчики
7 328
Охват за 24 ч
608
ER за 24 ч
8,30%
Публикаций
13 527
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
26 окт29 окт1 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
31.1031.1031.1031.1001.1101.11
159
Средний охват
265
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
34
Упоминаний
32
Из них репостов
8
Каналов
10
Упоминаний
10
Из них репостов
2
Каналов
Последние посты
3 из 13 527 2 из 13 527
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង!
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អតីតសិស្សសាលាបាក់ទូកនាទសវត្សរ៍៨០ មួយក្រុមនាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំយកនូវថវិកា ដែលបានមកពីការចូលរួមរបស់អតីតសិស្សជំនាន់ទសវត្សរ៍៨០ សរុបចំនួន ២០លានរៀលរួមនឹង ភេសជ្ជៈចម្រុះ ០៩កេស យកទៅសួរសុខទុក្ខ និងប្រគល់ជូនលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍៨០ ដែលបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បន្ទាប់ពីជំងឺប្រចាំកាយទឹកនោមផ្អែមធ្វើទុក្ខខ្លាំង ដោយក្រុមគ្រូពេទ្យបានសម្រេចកាត់ជើងខាងស្តាំរបស់លោកគ្រូម្ខាងទៀត បន្ទាប់ពីលោកគ្រូធ្លាប់បានកាត់ជើងឆ្វេងម្តងមកហើយកាលពីឆ្នាំ២០២៣។
គួររំលឹកថា លោកគ្រូ ជា សែ ធ្លាប់បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំនួន ០២លើក គឺ នៅខែសីហា ឆ្នាំ២០១៨ និងខែធ្នូ ឆ្នាំ២០២៣ ហើយត្រូវបានអតីតសិស្សសាលាបាក់ទូកនាទសវត្សរ៍៨០រួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួន តាមលទ្ធភាពបានលើកទី១ ថវិកាសរុបជាង ៧,០០០ដុល្លារ និងលើកទី២ ថវិកាសរុបជាង ៨,០០០ដុល្លារ ប្រគល់ជូនលោកគ្រូ ជា សែ ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកគ្រូជាបន្តបន្ទាប់ផងដែរ។
ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា។ សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក “៕
ещё
10
0
1 ноя, 13:59
អបអរសាទរដល់អ្នកទាំង ១០ រូប ដែលបានឈ្នះសំបុត្រចូលរួមកម្មវិធីរត់ប្រណាំង GRKPP V-ACTIVE 6KM RUNNING «ទិវាសន្តិភាពនៅកម្ពុជា»!
📩 ការបញ្ជាក់ព័ត៌មាន៖ សូមមេត្តាទំនាក់ទំនងមកកាន់ប្រអប់សារ (Inbox) ផេក ដើម្បីទទួលបានព័ត៌មានបន្ថែម និងការណែនាំអំពីការបើកសំបុត្រចូលរួម។
ជួបគ្នានៅថ្ងៃព្រឹត្តិការណ៍ ដើម្បីសុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា! 🏃♂️🏃♀️✨
📌 ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖
* 📅 កាលបរិច្ឆេទរត់៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៦
* ⏰ ពេលវេលា៖ ម៉ោង ៥:០០ ព្រឹក
* 📍 ទីតាំង៖ ទីក្រុងកោះនរា (Koh Norea City)
* 💵 តម្លៃចុះឈ្មោះ៖ $18 / នាក់
* ⏳ ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦
🏃សម្រាប់ការរត់និមិត្ត (Virtual Run) ចាប់ផ្តើមរត់ពីថ្ងៃទី១ ខែធ្នូ ២០២៦ ដល់ថ្ងៃទី២៥ ខែធ្នូ ២០២៦ ( 1 Dec - 25 Dec 2026)
📲 រួសរាន់ឡើង! ស្កេន QR Code លើរូបភាព ឬចុចលីងដើម្បីចុះឈ្មោះចូលរួមឥឡូវនេះ កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ!
🔗 លីងចុះឈ្មោះ : https://docs.google.com/forms/d/1dM0CD9u4vnSrnY4WG2gLpo3QjknK6uxUkBPtWxsajO8/viewform?usp=sf_link
-រៀបចំដោយ: កងរាជអាវុធហត្ថរាជធានីភ្នំពេញ
-សហការរៀបចំដោយ: GRKPP RUN CLUB , KIRI KIRI RUN CLUB , SQUAD RUN
-ឧបត្ថម្ភធំដោយ: V-Active
-សហការឧបត្ថម្ភដោយ: JUECO COFFEE , Starbalm Cambodia, Midas , Mealea Spa , Norea City
#កីឡាជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ #GRKPP #VActive #PeaceDayInCambodia #Running6KM #SquadRun #KiriKiriRunClub
ещё
111
0
2 1 ноя, 08:54
ещё
262
1
31 окт, 17:16
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней