Аналитика Telegram-канала
Подписчики
1 560
Публикаций
655
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
15 ноя18 ноя21 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
07.1107.1108.1108.1109.1109.11
7
Средний охват
10
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
30
Упоминаний
29
Из них репостов
2
Каналов
30
Упоминаний за 90 дней
30
Из них репостов
3
Каналов за 90 дней
Последние посты
3 из 655 2 из 655
នាពេលថ្មីៗនេះ ការវាយប្រហារទៅលើស្ថាប័នហរិញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សំគាល់នៅក្នុងតំបន់ដូចជានៅជប៉ុនជាដើម។ កម្ពុជាក៏កំពុងតែពង្រឹង និងពង្រីការទូទាត់ឌីជីថល (ជាពិេសសតាមរយៈ KHQR) ក៏អាចប្រឈមមុខជាមួយនឹងហានិភ័យដូចគ្នានេះផងដែរ។
ខាងក្រោមនេះគឺជាចំនុចមួយចំនួនដែលគួរយកចិត្តទុកដាក់៖
១. ការពារការឆបោកលើការទូទាត់
- ពង្រឹងការផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួលប្រាក់ មុនពេលផ្ទេររាល់លើក
- ប្រើការអនុម័តដោយភាគីពីរ (two-party approval) សម្រាប់ការផ្ទេរប្រាក់ធំៗ
- ការផ្ទៀងផ្ទាត់ប្រតិបត្តិការប្រចាំថ្ងៃ (daily reconciliation) ជាយន្តការរកឃើញការឆបោកទាន់ពេល
- ពិនិត្យមើល QRCode ឱ្យបានច្បាស់លាស់មុនពេលនឹងធ្វើការទូទាត់ ឬបង្វែរសាច់ប្រាក់
២. កសាង "ជញ្ជាំងភ្លើងមនុស្ស" (Human Firewall)
- ការវាយប្រហារប្រភេទ phishing និង social engineering ជាចំនុចមួយដ៏គ្រោះថ្នាក់ និងមានប្រសិទ្ធិភាពបំផុត — ត្រូវបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ
- បង្កើត វប្បធម៌រាយការណ៍ដោយមិនចោទប្រកាន់ ដើម្បីឱ្យបុគ្គលិកក្លាហានរាយការណ៍ពេលសង្ស័យ
- ប្រុងប្រយ័ត្ន deepfake និងការក្លែងសំឡេង AI — ត្រូវផ្ទៀងផ្ទាត់តាមឆានែលទីពីរមុនពេលធ្វើតាមបញ្ជា "របស់នាយក ឬថ្នាក់ដឹកនាំ"
៣. ពង្រឹងបច្ចេកទេសមូលដ្ឋាន
- MFA (ការផ្ទៀងផ្ទាត់ពហុកត្តា) — ជាការតំឡើងដែលមានតម្លៃប្រសិទ្ធភាពខ្ពស់បំផុត
- ការគ្រប់គ្រងពាក្យសម្ងាត់, ការធ្វើបច្ចុប្បន្នភាព software, និង EDR
- ដាក់យន្តការបច្ចេកទេសសុវត្ថិភាពអ៊ីមែល (SPF, DKIM, DMARC) ដើម្បីទប់ស្កាត់ការក្លែងអ្នកផ្ញើ
៤. ការបម្រុងទុកទិន្នន័យ និងការស្តារឡើងវិញ
- អនុវត្តន៍វិធាន 3-2-1 backup និងបែប offline/immutable ដើម្បីការពារការវាយប្រហារ ransomware
- សាកល្បងការស្តារប្រព័ន្ធឡើងវិញជាប្រចាំ (ជាជំហានដែលគេតែងតែរំលង)
៥. ភាពធន់ និងភាពដឹកនាំ
- បង្កើតផែនការឆ្លើយតបឧប្បត្តិហេតុ និងធ្វើលំហាត់សាកល្បង (tabletop exercise) ដើម្បីសាកល្បងស្ថានការណ៍
- រៀបចំផែនការបន្តអាជីវកម្ម (BCP/DR)
- CEO និងក្រុមប្រឹក្សាភិបាលត្រូវទទួលខុសត្រូវ ចំពោះហានិភ័យសាយប័រ — មិនត្រឹមតែផ្នែក IT ប៉ុណ្ណោះទេ
៦. អនុលោមភាព និងខ្សែសង្វាក់ផ្គត់ផ្គង់
- ត្រៀមខ្លួនសម្រាប់ ច្បាប់សាយប័រដែលនឹងមកដល់ និងកាតព្វកិច្ចរាយការណ៍ឧប្បត្តិហេតុ
- វាយតម្លៃ ហានិភ័យអ្នកផ្គត់ផ្គង់ (vendor risk) — អ្នកផ្គត់ផ្គង់ខ្សោយគឺជាច្រកចូលរបស់អ្នក
សម្រាប់អ្នកដឹកនាំ៖ ការវាយប្រហារលើស្ថាប័នធនាគារក្នុងតំបន់បង្ហាញថា ទោះប្រព័ន្ធទំនើបប៉ុណ្ណាក៏នៅមានចន្លោះប្រហោងជានិច្ច។ ធនាគារនៅកម្ពុជាគួរចាត់ទុកសន្តិសុយសាយប័រជារឿងបន្តអាជីវកម្ម ទំនុកចិត្តអតិថិជន និងវិនិយោគ មិនមែនជាការចំណាយ IT ទេ។ សន្តិសុខសាយប័រមិនមែនជាគោលដៅចុងក្រោយ — វាជាដំណើរការបន្តជារៀងរហូត៕
@OUPNarith
ещё
6
0
9 ноя, 16:40
Meet the Experts Leading the Breakout Sessions at DTC 2026! 🚀
Get ready for an afternoon of practical insights, fresh perspectives, and technology conversations led by industry experts across three dedicated breakout tracks.
From AI, cybersecurity, cloud, infrastructure, data protection, and managed services to the technologies shaping the future of enterprise IT, each session is designed to turn ideas into practical business impact.
📅 12 November 2026
⏰ 8:00 AM – 4:30 PM
📍 Hyatt Regency Phnom Penh
Choose the conversations that matter most to your organization, connect with the experts, and take home insights you can put into action.
👉👉 Secure your seat now and be part of the conversation shaping what’s next.
Register link: https://prosethsolutions.com/our-event/it-conference-2026
See you at Digital Tech Conference 2026!
#DTC2026 #DigitalTechConference #Cybersecurity #AI #Cloud #DigitalTransformation #TechnologyLeadership #CambodiaTech
ещё
10
0
9 ноя, 11:40
អស់ពីហេគទូរទឹកកកនៅក្នុងផ្សាទំនើប ដល់វគ្គហេគផ្ទាំងទូរទស្សន៍ផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈម្តង បញ្ចាំងរឿង។
លោកបងហេគឃ័រគិតអីនឹង!
ប្រយ័ត្នផងផ្ទាំងផ្សាយពាណិជ្ជកម្មនៅស្រុកយើង!
@OUPNarith
ещё
9
0
8 ноя, 10:15
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней